ព័ត៌មានបន្ថែម

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

ជម្រាបសួរពុកម៉ែ បងប្អូន សិស្សានុសិស្ស និងនិស្សិតទាំងអស់គ្នាមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុន

🙏🏻🙏🏻ជម្រាបសួរពុកម៉ែ បងប្អូន សិស្សានុសិស្ស និងនិស្សិតទាំងអស់គ្នាមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុនមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពុកម៉ែ បងប្អូន សិស្សានុសិស្ស និងនិស្សិតទាំងអស់ឲ្យបានជ្រាបថាមជ្ឈមណ្ឌលកំពុងតែរៀបចំបណ្ណាល័យដើម្បីជួយលើកកម្ពស់ទៅលើការអាន និងសម្រាប់បើកជូនសិស្សានុសិស្ស និងនិស្សិតទាំងអស់ មកស្វ័យសិក្សាដោយឥតគិតថ្លៃនៅពេលទំនេរ ឬសម្រាកពីការសិក្សា។ ដោយហេតុ មជ្ឈមណ្ឌលខ្វះខាតធនធានផ្សេងៗ ក៏ដូចជាខ្វះនូវសៀវភៅជាច្រើនប្រភេទដើម្បីរៀបចំលម្អបណ្ណាល័យ។ ហេតុដូច្នេះហើយមជ្ឈមណ្ឌលសូមអំពាវនាវស្នើសុំអោយពុក ម៉ែ បងប្អូន សិស្សានុសិស្ស និងនិស្សិតទាំងអស់ចូលរួមបរិច្ចាគសៀវភៅចាស់ៗ ឬសៀវភៅដែលឈប់ប្រើការ (១ក្បាល ឬច្រើនក្បាល) ឬសម្ភារៈផ្សេងៗដែលជំនួយដល់ការរៀបចំបណ្ណាល័យ មកកាន់មជ្ឈមណ្ឌល ដើម្បីអាចជួយដល់ការដំណើរការបណ្ណាល័យក៏ដូចជាជួយលើកស្ទួយការអាននៅក្នុងសង្គមជាតិផងដែរ។ ✨✨

🌟អានច្រើនបង្កើនចំណេះ🌟
✍🏻សម្រាប់ពុកម៉ែ បងប្អូន សិស្សានុសិស្ស និងនិស្សិត ដែលមានបំណងចង់បរិច្ចាគសៀវភៅ ឬសម្ភារផ្សេងៗ អាចអញ្ជើញយកមកបរិច្ចាគផ្ទាល់នៅមជ្ឈមណ្ឌល ឬអាចទំនាក់ទំនងតាមរយៈ៖
☎️លេខទូរស័ព្ទ 017 856 836 / 092 220 023
📱Telegram Channel: https://t.me/cjftec
👍🏻សិក្សាជាមួយមជ្ឈមណ្ឌល ទទួលបានទាំងគុណភាព ប្រសិទ្ធភាព សីលធម៌ និងក្ដីសង្ឃឹម??💞
#CJFTEC ជីវិតកាន់តែប្រសើរ!! 💕💕

Related Articles